www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Wednesday, July 22, 2026

ដំណើរឆ្ពោះទៅការចងចាំថ្ងៃនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ២០២៥

 


នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្កហេតុ និងធ្វើសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើក យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាព និងព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងបន្តរីករាលដាលតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ 

អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុនគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រោន។ ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កម្ពុជាមិនបានស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages