ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ឃុយ ពិសិដ្ឋ ប្រធានកិត្តិយសសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម, ឯកឧត្តម សុខ ប៊ុនសំណាង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម និងជា ប្រធាននប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល ឋានៈស្នើ ទេសរដ្ឋមន្ត្រី និង លោក ឈុន ស៊ីនួន ប្រធានសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានដឹកនាំលោកអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងសមាជិកសមាជិកាសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានចុះជួបសំណេះសំណាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាបឹងឈូក ស្ថិតនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នាឪកាសនោះថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បាននាំយកសំភារៈសិក្សា និងថវិកា មួយចំនួន របស់សប្បុរសជន ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាបឹងឈូក ។
ឯកឧត្តម ឃុយ ពិសិដ្ឋ និង ឯកឧត្តម សុខ ប៊ុនសំណាង បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ អោយចប់ ដើម្បីធ្វើជាសសរទ្រូងរបស់ប្រទេសជាតិ ជួយការពារសន្តិភាព ជួយអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន ជាពិសេសចូលរួមដោយស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា និងធ្វើជាទំពាំងស្នងឫស្សី ។
ឯកឧត្តម សុខ ប៊ុនសំណាង បានមានប្រសាសន៍បន្តទៀតថា សកម្មភាពមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ឈុន ស៊ីនួន ប្រធានសមាគម បានមានមតិថា សុំអោយក្មួយៗខិតខំរៀន លោកប្រធានបន្តទៀតថានិងខិតខំរកជំនួយដើម្បីជួយក្មួយៗ បន្តទៀត ។
លោក សុខ រក្សា អនុប្រធានទី ១ សមាគម សុំអោយក្មួយៗតស៊ូរៀន កុំខ្វល់ពីពាក្យថាក្រ និងមើលងាយយើង បើក្មួយៗ ខិតខំរៀនបានបញ្ចប់ថ្នាក់ទី ១២ ក្មួយអាចបន្តទៅរៀនថ្នាក់បរិញ្ញាប័ត្រ និងធ្វើការងារបានទៀត ដើម្បីកែប្រែជីវភាពគ្រួសារអោយល្អប្រសើរវិញ ។
ជាចុងក្រោយ លោកនាយក លោកគ្រូ អ្នកគ្រូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម ព្រមទាំងសប្បុរសជន ដែលបានគិតគូរ ពីការលំបាក របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង បាននាំយកសំភារៈសិក្សា និងថវិកា ឧបត្ថម្ភដល់សិស្សានុសិស្សដែលកំពុងជួបជីវភាពខ្វះខាត ដូចប្រជាពលរដ្ឋផ្សេងទៀតផងដែរ និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សិស្សានុសិស្ស ។
ជាចុងក្រោយ លោកនាយក លោកគ្រូ អ្នកគ្រូ សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជន សូមជួបតែពរទាំងបួនប្រការ គឺ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។















No comments:
Post a Comment