ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ឃុយ ពិសិដ្ឋ ប្រធានកិត្តិយសសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម, ឯកឧត្តម សុខ ប៊ុនសំណាង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម និងជា ប្រធាននប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល ឋានៈស្នើ ទេសរដ្ឋមន្ត្រី និង លោក ឈុន ស៊ីនួន ប្រធានសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានដឹកនាំលោកអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងសមាជិកសមាជិកាសមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម បានចុះសួរសុខទុក្ខ និងនាំយកស្បៀងសំភារៈសិក្សាមួយឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពខ្វះខាត និងពិការភាព ចំនួន ១គ្រួសារ ស្ថិតនៅភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អំណោយទាំងអស់រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សំភារៈសិក្សាមួយចំនួន និងថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងឪ្យកាសនោះផងដែរ ឯកឧត្តម ឃុយ ពិសិដ្ឋ បានលើកទឹកចិត្តដល់បងប្រុស និងក្មួយប្រុស ឱ្យមានស្មារតីតស៊ូ ព្រមទាំងថែរក្សាសុខភាព នៅជាម្លប់ដល់កូនចៅ និងជាសសរទ្រូងរបស់ប្រទេសជាតិ ជួយការពារសន្តិភាព ជួយអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន ពិសេសចូលរួមដោយស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា និងធ្វើជាទំពាំងស្នងឫស្សី ។
ឯកឧត្តម សុខ ប៊ុនសំណាង បានមានប្រសាសន៍បន្តទៀតថា សកម្មភាពមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម សុខ ប៊ុនសំណាង បានមានប្រសាសន៍លើកទឹកចិត្តបន្ថែមទៀតដល់បងប្រុស និងក្រុមគ្រួសារ ព្រមទាំងកូនៗ ឲ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអនាគត និងក្លាយទៅជាបង្គោលជំហររឹងមាំនៅក្នុងក្រុមគ្រួសារគាត់ និងសង្គមជាតិ។
ជាចុងក្រោយ បងប្រុសជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម សមាជិក សមាជិកា សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម ព្រមទាំងសប្បុរសជន ដែលបានគិតគូរ ពីការលំបាក របស់ក្រុមគ្រួសារគាត់ ដូចប្រជាពលរដ្ឋផ្សេងទៀតផងដែរ និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកគាត់ក្នុងការបន្តជីវភាពរស់នៅផងដែរ។ បងប្រុសរិទ្ធភាព និងក្រុមគ្រួសារ សូមគោរពជូនពរ ថ្នាក់ដឹកនាំសមាគម សមាជិកសមាជិកា សមាគមអ្នកសារព័ត៌មានវឌ្ឍនភាពសង្គម ព្រមទាំងសប្បុរសជន សូមឲ្យជួបតែសេចក្តីសុខ រកទទួលទានមានបាន កម្លាំងពលំមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ។







No comments:
Post a Comment