www.k-nkcnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 29, 2026

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក រិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងឥណ្ឌា

(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី២៨ ខែមករា រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា រូបលោកខកចិត្តជាខ្លាំង ដោយសារតែអឺរ៉ុបបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយជាមួយឥណ្ឌា ហើយលោកបានលើកឡើងថា វាឆ្លុះបញ្ចាំងឱ្យឃើញថា អឺរ៉ុបយករឿងពាណិជ្ជកម្មធំជាងផលប្រយោជន៍រប់សប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហភាពអឺរ៉ុប (EU) ទីបំផុតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានពន្យារពេលជាយូរមកហើយ ជាមួយឥណ្ឌា ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក ព្រមទាំងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើអាមេរិក ចំពោះមុខការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មសកល។

បើតាមការអះអាងរបស់ EU កិច្ចព្រមព្រៀងខាងលើត្រូវបានរំពឹងថា នឹងបង្កើនទ្វេដងការនាំចេញរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសឥណ្ឌា នៅត្រឹមឆ្នាំ២០៣២ តាមរយៈការលុបចោល ឬបន្ទាបពន្ធលើ៩៦.៦ភាគរយ នៃទំនិញជួញដូររវាងភាគីទាំងពីរ ហើយប្រការនេះនឹងជួយឱ្យ​ក្រុមហ៊ុនអឺរ៉ុប អាចសន្សំសំចៃការចំណាយលើពន្ធគយ បានប្រហែល៤ពាន់លានអឺរ៉ូ ឬស្មើនឹង៤.៨ពាន់លានដុល្លារ។

នៅពេលត្រូវបានសាកសួរថាតើ កិច្ចព្រមព្រៀងនេះ ក៏ដូចជាកិច្ចព្រមព្រៀងដទៃទៀត ក្នុងចំណោមប្រទេសនានា ដែលពុំមានសហរដ្ឋអាមេរិក នឹងគំរាមកំហែងចំពោះអាមេរិកដែរឬអត់នោះ លោក Bessent បានឆ្លើយតបថា «ពួកគេគួរតែធ្វើអ្វីដែលប្រសើរសម្រាប់ពួកគេផ្ទាល់ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំខកចិត្តខ្លាំងណាស់ចំពោះអឺរ៉ុប»

លោករដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយឥណ្ឌា បានបង្ហាញចេញយ៉ាងច្បាស់អំពីមូលហេតុ ដែលទីក្រុងព្រុចសែល បានស្ទាក់ស្ទើរចូលរួមជាមួយទីក្រុងវ៉ាស៉ីនតោន ក្នុងការដំឡើងពន្ធ២៥ភាគរយលើឥណ្ឌា កាលពីឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីដាក់សម្ពាធឱ្យឥណ្ឌាបន្ថយការទិញប្រេងពីរុស្ស៉ី។ ជាចុងក្រោយ លោក Bessent បានព្រលយកសម្តីដាក់អឺរ៉ុបថា «ដូច្នេះហើយ នៅរាល់ពេលដែលអ្នកស្តាប់លឺអឺរ៉ុបនិយាយពីសារសំខាន់នៃប្រជាជនអ៊ុយក្រែន ចូរចាំថាពួកគេបានយករឿងពាណិជ្ជកម្ម ធំជាងប្រជាជនអ៊ុយក្រែន»



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages