www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Thursday, January 29, 2026

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក កែវ រតនៈ ជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពីសមាជិក​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ទៅជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមាន​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់សម្តេចបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងរចនាសម្ព័ន្ធរបស់ CDC បច្ចុប្បន្ននេះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១, លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ និងលោក កែវ រតនៈ ជាអនុប្រធានទី៣។

សូមជម្រាបថា លោក កែវ រតនៈ បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ បន្ទាប់ពីលោកបានកាន់តំណែងជា អគ្គនាយកអគ្គិសនីកម្ពុជា អស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨​មក៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages