www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Thursday, January 29, 2026

រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត

 

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងលើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត។​

ការលើកឡើងរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបិទ «មហាសន្និបាតបូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា «សូមលើកទឹកចិត្តដល់សហគ្រាសធំៗក្នុងស្រុក ដែលមានមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត ព្រោះមើលឃើញថា បច្ចុប្បន្ននេះ មានអាជីវកម្មប្រហាក់ប្រហែលគ្នា ប៉ុន្ដែនៅរាយប៉ាយនៅឡើយ ដូច្នេះប្រសិនបើយើងប្រមូលផ្ដុំជុំគ្នានោះ នឹងអាចផ្ដល់ឲ្យគ្នាទៅវិញទៅមកបានដោយអាចបង្កើតការប្រកួតប្រជែង និងបង្កើនបរិមាណផលិត»។

លោកស្រីបានបន្ដថា ចំពោះការផ្ដុំចូលគ្នានេះ គឺផ្ដុំតាមប្រភេទក្រុមហ៊ុន ឧទាហរណ៍ដូចជា ក្រុមហ៊ុនកែច្នៃត្រូវចងក្រងជាក្រុមជាមួយក្រុមហ៊ុនកែច្នៃ បើខ្លាំងផ្នែកដាំដុះត្រូវចងក្រងជាក្រុមផ្នែកផ្នែកដាំដុះ ដូច្នេះពេលដែលយើងនៅក្បែរគ្នាផ្ដុំគ្នា ចាប់ដៃគ្នា នោះយើងនឹងកាត់បន្ថយការចំណាយ និងផលលំបាកជាច្រើន ព្រមទាំងបានបង្កើតការពឹងផ្អែក Eco System មួយដែលដំណើរការ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages