www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Monday, August 17, 2026

ពិធីប្រកាសផ្សព្វផ្សាយដាក់អោយអនុវត្តជាផ្លូវការ ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០



ភ្នំពេញ៖ ប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ២០២៦ -២០៣០ផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ ២០២៦ -២០៣០ ធ្វើឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ រាជធានីភ្នំពេញ ប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតងនិងភាពទាក់ទាញកម្រិតអន្តរជាតិ


ពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវកាផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ ២០២៦ -២០៣០ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែសីហា២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញ ដល់ឆាកអន្តរជាតិ នោះគឺការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ(Walk street)


ឯកឧត្តមអភិបាលបានបន្តទៀតថា ទិសដៅបន្ត ច្រាំងទន្លេមុខព្រះបរមរាជវាំង នឹងត្រូវធ្វើការកែលម្អ ដូចនេះ ផ្លូវថ្មើជើងចតុមុខ(Walk street) នឹងរឹតតែមានភាពទាក់ទាញបន្ថែមទៀត។ ជាមួយនេះ ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ។ ជំហានបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងសិក្សាផ្លូវអាទិភាពសម្រាប់រថយន្តក្រុង ចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ០១ខ្សែដើម្បីសាកល្បង។ យើងគិតថាគម្រោងទាំងអស់នេះ មិនត្រឹមតែកាត់បន្ថយបានការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យទាក់ទាញខ្លាំងដល់វិស័យទេសចរណ៍ផងដែរ


ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់វេចខ្ចប់សំរាម សំណល់រឹងឱ្យបានល្អ ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ


នាឱកាសនោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ រាជធានីភ្នំពេញ តាមរយៈការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានដឹកនាំ និងដាក់ចេញនូវវិធានការសំខាន់ៗដល់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តយ៉ាង ខ្ជាប់ខ្ជួន ពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ យុទ្ធនាការនានាដែលថ្នាក់ជាតិបានដាក់ចេញ ស្របនឹងការបង្កើតបាននូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តួយ៉ាងដូចជាផ្លូវថ្មើរជើងចតុមុខ ជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ស្របនឹងតម្រូវការជាក់ស្តែង និងបានផ្តល់ឱកាសអាជីវកម្ម រួមទាំងការកម្សាន្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០៣០ រាជធានីភ្នំពេញនឹងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាព និងភាពទាក់ទាញកម្រិតអន្តរជាតិ មានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរណ៍មកកម្សាន្តម្តងហើយម្តងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ


ឯកឧត្តម ហួត ហាក់ បានបន្តថា៖ ការពង្រឹង សុវត្ថិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍ វាជារឿងសំខាន់ក្នុងទាក់ទាញភ្ញៀវទេសចរណ៍ ហើយការងារនេះរាជធានីភ្នំពេញអនុវត្តបានល្អណាស់។ រាជធានីភ្នំពេញជាច្រកទ្វារទេសចរណ៍មួយដ៏ធំ ពោលគឺដំបូងភ្ញៀវទេសចរណ៍ត្រូវចូលមកច្រកទ្វាររាជធានីភ្នំពេញ មុនទៅដើរលេងកំសាន្តនៅតំបន់ទេសចរណ៍នៅតាមខេត្តផ្សេងៗទៀត។ ឯកឧត្តម ហួត ហាក់ បានបន្តទៀតថា៖ ការបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ(Walk street) ពិតជាតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញ ល្បីល្បាញដល់ឆាកអន្តរជាតិ។ ភាពល្បីល្បាញរបស់ផ្លូវថ្មើជើងចតុមុខ គឺដោយសារយើងមានទីតាំងល្អ ជាប់មាត់ទន្លេចតុមុខ នៅខាងមុខព្រះបរមរាជវាំង ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អ៕















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages