www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Wednesday, August 19, 2026

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសពាក់ព័ន្ធការងារផ្សាយដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពលើវិស័យព័ត៌មាន និងសោតទស្សន៍


រាជធានីភ្នំពេញ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។


ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ ប្រមាណ៣៣អង្គភាព។


ជំនួបនេះមានគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនសាធារណជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។


ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តល់នូវអនុសាសន៍ និងទិសដៅការងារមួយចំនួន ដើម្បីធានាថាអ្នកសារព័ត៌មានទាំងអស់អាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕ (ក្រសួងព័ត៌មាន)















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages