www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Tuesday, June 16, 2026

ការជួបជុំនិវត្តន៍ជនរបស់ក្រសួងព័ត៌មានចំនួន ២៥០រូបនៃចំនួនសរុប១០៩៧នាក់

ការជួបជុំនិវត្តន៍ជនរបស់ក្រសួងព័ត៌មានចំនួន ២៥០រូប, និងមានជំនួបជាបន្តបន្ទាប់ទៀត ខណៈក្រសួងព័ត៌មានមាននិវត្តន៍ជនចំនួន ១០៩៧ រូបនៅទូទាំងប្រទេស។ ជំនួបនេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែជាឱកាសដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា ក្នុងការរំលឹកគុណូបការៈ ការលះបង់ ការខិតខំប្រឹងប្រែង និងស្នាដៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការកសាង ការពារ និងអភិវឌ្ឍវិស័យព័ត៌មានរបស់កម្ពុជា។








វត្តមានរបស់និវត្តន៍ជននៅថ្ងៃនេះ គឺជាការរំលឹកដ៏មានតម្លៃថា ក្រសួងព័ត៌មាននាពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែត្រូវបានកសាងឡើងលើមូលដ្ឋាននៃកម្លាំងកាយ កម្លាំងចិត្ត បទពិសោធន៍ ស្មារតីទទួលខុសត្រូវ និងការលះបង់របស់មន្ត្រីជំនាន់មុន ដែលបានបម្រើការងារជូនក្រសួង ជូនប្រជាពលរដ្ឋ និងជូនប្រទេសជាតិដោយស្មោះត្រង់។


នៅក្នុងដំណើររបស់ក្រសួងព័ត៌មាន យើងមិនអាចភ្លេចបានឡើយនូវតួនាទី និងស្នាដៃរបស់មន្ត្រីជំនាន់មុន។ ក្នុងរយៈពេលកន្លងមក ឯកឧត្តម លោកជំទាវ លោក លោកស្រី បានចូលរួមបំពេញភារកិច្ចក្នុងបរិបទ និងស្ថានភាពមិនងាយស្រួល។ មានពេលខ្លះ ធនធាននៅមានកម្រិត សម្ភារៈបច្ចេកទេសមិនទាន់ទំនើប លក្ខខណ្ឌការងារមិនទាន់ល្អប្រសើរដូចសព្វថ្ងៃ ប៉ុន្តែបងប្អូនមន្ត្រីជំនាន់មុននៅតែប្រឹងប្រែងបំពេញភារកិច្ចដោយភាពអត់ធ្មត់ ភក្តីភាព វិន័យ និងស្មារតីបម្រើជាតិខ្ពស់។


ស្នាដៃទាំងនេះ មិនគួរត្រូវបានមើលរំលងឡើយ។ ស្នាដៃទាំងនេះ គឺជាគ្រឹះដ៏រឹងមាំ ដែលបានបន្តមកដល់មន្ត្រីជំនាន់បច្ចុប្បន្ន។ ដូច្នេះ យើងខ្ញុំជាមន្ត្រីជំនាន់ក្រោយ សូមសម្តែងនូវការគោរព ការដឹង គុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈរបស់និវត្តន៍ជនទាំងអស់។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages