កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតថ្នាំញៀនជាង១០គីឡូក្រាម និងអាវុធវែងមួយដើម ប្រតិបត្តិការនេះធ្វើឡើងនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញសារធាតុញៀនទម្ងន់សរុប ១០គីឡូ ៩៧៣.២១ក្រាម ជញ្ជីងថ្លឹង ០១គ្រឿង អាវុធវែង ០១ដើម,បង់០២ និងគ្រាប់ ៤០គ្រាប់ ទូរស័ព្ទដៃ ០៣គ្រឿង និងសម្ភារមួយចំនួនទៀត។
មកដល់ពេលនេះ ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕





No comments:
Post a Comment