ភ្នំពេញ៖សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើស Scam Online ឃាត់ខ្លួនជនជាតិបង់ក្លាដ៣សចំនួន១២នាក់ និងសម្ភារមួយចំនួន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅបុរីប៉េងហួត ផ្ទះលេខ04 ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ច ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យ និងបង្ក្រាបនៅទីតាំងខាងលើ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១២នាក់ ដកហូតវត្ថុតាង Laptop ២គ្រឿង, ទូរស័ព្ទ២៣គ្រឿង, All in one ១៤គ្រឿងអាវសដៃវែង១, អាវធំ១, ក្រវ៉ាត់ករ១ និងក្រដាសលុយសែនមួយចំនួនទៀត ។
ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕





No comments:
Post a Comment