www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Sunday, May 24, 2026

បង្ក្រាបទីតាំងចែកចាយ ផលិតលិខិតឆ្លងដែនប្រទេសចិនក្លែងក្លាយ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយផលិតលិខិតឆ្លងដែនប្រទេសចិនក្លែងក្លាយ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញសុីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃេីញ;

មានជនចិនស្នាក់នៅ សរុបចំនួន ០៥នាក់ ប្រុស ( មានលិខិតឆ្លងដែន ចំនួន និងជនជាតិ ចិន ចំនួន ០៣នាក់ ប្រុស (សង្ស័យ កាន់លិខិតឆ្លងដែន ក្លែងក្លាយ )សំភារៈវត្ថុតាងរួមមាន៖

  - កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង

  - លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល  

  - បណ្ណ័ការងារជនបរទេស ចំនួន ៤៥កាត  

  - ត្រា ចំនួន ០៥ត្រា

  - ស្ទិកខ័របិទ ( បញ្ជាក់ សុពលភាព វិសារ ) មួយចំនួន

  - តាំប៉ុងពណ័ ក្រហម ចំនួន ០២

  - ទឹកថ្នាំត្រាពណ័ ក្រហម ចំនួន ០៣ដប ជាលទ្ធផល ។ 

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ ជាប់ពាក់ពន្ធ័ បទល្មើសក្លែងឯកសារសាធារណៈ ( រក្សរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ , សៀសៀវភៅការងារជនបរទេសក្លែងក្លាយ , ទិដ្ឋាការស្នាក់នៅ(visa) របស់ជនជាតិចិន ក្លែងក្លាយ ។ 

ដោយបានការអនុញ្ញាតពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនាំខ្លួនជនជាតិចិន ទាំង៥នាក់ រួមនិងវត្តុតាងដែលបានដកហូត ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីកសាងនីតិវិធីតាមផ្លូវច្បាប់។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages