ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលដោយប្រគល់ជូនដោយផ្ទាល់តាមរយៈរដ្ឋបាលខេត្ត។
ផ្ទះទាំង២០៣ ខ្នងនេះត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។




No comments:
Post a Comment