www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Tuesday, March 3, 2026

ស្រីណាមិនយំ! បើជួបទុក្ខធំដូចភ្នំសង្កត់ខណៈប្តីក្បត់លួចលាក់មានស្រីសំដីផ្អែមថែមទាំងបង្កររបួសស្នាមមកលើខ្លួន


ភ្នំពេញ÷ស្រីណាមិនយំ! បើជួបទុក្ខធំដូចភ្នំសង្កត់ខណៈប្តីក្បត់លួចលាក់មានស្រីសំដីផ្អែមថែមទាំងបង្កររបួសស្នាមមកលើខ្លួនទៀតនោះ មិនតែប៉ុណ្ណះស្ត្រីមេម៉ាយកូនមួយម្នាក់ដែលពិនប្រសព្វខាងលូងលោមទាក់ទាញស្វារមីរបស់នាងឲ្យជឿលង់ស្នេហ្ន៍បែជានាំបក្សពួកទៅរំលោភកាន់កាប់ដីរបស់ខ្លួននិងកាន់កាំបិតកាប់មកលើរូបនាងបណ្តាលឲ្យរងរបួសថែមទៀតផង។

នេះបើយោងតាមការសរសេររៀបរាប់របស់អ្នកស្រី ស៊ា រីណា បច្ចុប្បន្នរស់នៅ ផ្ទះលេខ V51 ផ្លូវ K129 សង្កាត់ត្រពាំងក្រសាំង 

ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ

បានផ្ញើរមកកាន់អង្គភាពសារព័ត៌មាន យើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ÷ 

រឿងរ៉ាវ ទំនាក់ទំនងរវាង ស្វាមី របស់នាងខ្ញុំ ជាមួយ នារីម្នាក់ ឈ្មោះ វង្ស មល្លិកា មេម៉ាយកូនមួយ រស់នៅ ភូមិ ឈើទាល់ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ការទំនាក់ទំនងនេះ មានរយះពេលជិត២ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ នាង បានលួងលោមស្វាមីនាងខ្ញុំ យកផ្ទះមួយជុង នៅភ្នំពេញ នឹងគ្រឿងសង្ហារឹមជាច្រើន 

បច្ចុប្បន្ននេះ ឈ្មោះ វង្ស មល្លិកា កំពុងឱ្យកូនចៅ ឈ្មោះ សី ភក្កី នឹង នាង នន យ៉ាន រំលោភ ទន្ទ្រាន  យកដីរបស់នាងខ្ញុំ ដែកមានប័ណ្ណកម្មសិទ្ធរួចរាល់ ធ្វើចំការ នឹង ធ្វើរោងចិញ្ចឹមពពែនឹងផ្ទះចាំចំការ ។ ហើយ ឈ្មោះ វង្ស មល្លិកា ក៏បានបន្តញុះញុង់ឱ្យកូនចៅមួយក្រុមទៀត មានគ្នា ៧នាក់ 

១ឈ្មោះ ណាំ ណាវ 

២:ឈ្មោះ ឈឿន ហន 

៣:ឈ្មោះ ណាវ ស្រីនិច 

៤:ឈ្មោះ ណាវ ណុច 

៥:ឈ្មោះ សី សារិន 

៦:ឈ្មោះ អាខ្យង 

៧:ឈ្មោះ ឈួន ចិន្តា 

កាន់កាំបិត កណ្ដៀវ មកដេញកាប់ នឹងមានកាំភ្លើងកែឆ្នៃ ធ្វើសកម្មភាព ហិង្សាដោយចេតនា មកលើនាងខ្ញុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅដីចំការ នាងខ្ញុំ  ដែលស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ 

រហូតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តពោធិ៍សាត់ នៅពេលដែលដីការ កោះអញ្ចើញ ឱ្យខាង (ជនសង្ស័យ )ចូលមកបំភ្លឺ ប៉ុន្តែដោយមានការញ៉ុះញង់ពីឈ្មោះ វង្ស មល្លិកា ទើបកូនចៅ របស់នាងទាំងអស់គ្នាគេចវេស មិនព្រមចូលខ្លួនមកទេ ព្រោះកូនចៅទាំងនោះ អាង វង្ស មល្លិកា ជួលមេធាវីការពាររួចហើយ។ ឈ្មោះ វង្ស មល្លិកា បានជួលមេធាវី ការពារក្ដីឱ្យកូនចៅ ចំនួន៩នាក់ នៅសាលាដំបូងខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះ នាងបាន ឱ្យមេធាវី រៀបចំឯកសារ កូនចៅរបស់នាង ប្ដឹងនាងខ្ញុំដែលជាជនរងគ្រោះវិញ 

សូម រកយុត្តិធម៌ជូននាងខ្ញុំផងហើយ នាងខ្ញុំបានភ្ជាប់មកនៅពាក្យបណ្តឹងនិងដីការកោះមួយចំនួនរបស់តុលាកាខេត្តពោធិ៍សាត់ទុកជាភស្តុតាង។


យោងតាមការរៀបរាប់ខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីភាគីម្ខាងទៀតបានដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនងហើយអង្គភាពយើងនិងរងចាំបកស្រាយបំភ្លឺជូនភាគីពាក់ព័ន្ធក្នុងសាច់រឿងនេះរៀងរាល់ម៉ោងធ្វើការបើសិនជាមានភាគីណាមួយចង់ឱ្យយើងបំភ្លឺនិងកែតម្រូវ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages