យុវជនមកពីគ្រប់ទិសទីក្នុងខេត្តកំពង់ចាម ដើម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដើម្បីវិបុលភាពជាតិ
នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះជំរុំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមប្រធានបទ "យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ" ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃក្នុងដំណើរការបោះជំរំរយៈពេល ៧ថ្ងៃ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុវជនមកពីគ្រប់ទិសទីក្នុងខេត្តកំពង់ចាម ដើម្បីបំណិនជីវិត ប្រែក្លាយការឈឺចាប់ទៅជាការតស៊ូ ប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព សាមគ្គីភាព ឯកភាព ដើម្បីវិបុលភាពជាតិ។
ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាមនាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នា ទៅវិញទៅមក ចូលរួមចំណែក អភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងរីកចម្រើនឡើង ហើយជាពិសេស គឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមាន សេចក្តីព្យាយាម អត់ធ្មត់ និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង៕
ចេញផ្សាយ,ថ្ងៃទី 24 កុម្ភៈ 2026
ប្រភពនិងរូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម









No comments:
Post a Comment