www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Tuesday, February 24, 2026

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិចដកហូតបាន ៣០ម៉ឺនដើម

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំ មន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, 

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៤និង០០ នាទីទៀបភ្លឺ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក សេង ម៉េងស្រ៊ុន បានចុះបង្រ្កាបករណីស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ស្ថិតនៅគោលដៅ ផ្ទះC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស ៥នាក់ វត្ថុតាង ចាប់បារីអេឡិចត្រូនិចប្រមាណ ៣០០,០០០ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages