www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Friday, October 23, 2026

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត



ពោធិ៍សាត់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត។


ក្នុងមតិបើកសន្និបាត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់មានផ្ទៃដីសរុប ១,២៦៩,២០០ហិកតា (ចែកចេញជា ១ក្រុង, ៦ស្រុក, ៧សង្កាត់, ៤២ឃុំ និង ៥២៧ភូមិ)។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ដែលក្នុងឆ្នាំ២០២៦នេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) បានសម្រេចបញ្ចប់ការវាស់វែងទាំងស្រុង ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបានជំរុញការផ្តល់បណ្ណកម្មសិទ្ធិ ការចុះបញ្ជីដីរដ្ឋ និងការផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាពខ្ពស់។


ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខពី លោក សាយសំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជូនចំពោះអង្គសន្និបាតទាំងមូល។ លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរជំនាញ ជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ៕













No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages