www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Friday, October 2, 2026

ប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ចខណ្ឌសែនសុខ ជួយមើលករណីមានល្បែងស៊ីសងកំពុងមាននៅក្នុងមូលដ្ឋាន


ភ្នំពេញ : អុញនោះបែកធ្លីទៀតហើយ មានអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីឈ្មោះមួយរូបដែលគេស្គាល់ថាឈ្មោះ Ean Sivmey (ឧកញ៉ា អ៊ាន សៀវម៉ី) បានសម្តែងនៅការអាក់អន់ចិត្ត និងរះគន់យ៉ាងធ្ងន់ធ្ងរទៅលើសមត្ថកិច្ចប៉ូលិសនៅក្នុងខណ្ឌសែនសុខ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីដោយមានខ្លឹមសារយ៉ាងចាក់ដោត។


នៅក្នុងសារនោះ ម្ចាស់គណនីបានសរសេររិះគន់ក្នុងន័យឌឺដងថា៖

«ប៉ូលីសខណ្ឌសែនសុខ ជួយមើលផងរាល់ថ្ងៃពេកហើយ សម្តីវិញមិនបាច់និយាយទេ សូមបងប្អូនជួយស៊ែរឲ្យបងៗ នៅខណ្ឌសែនសុខបានឃើញផង អរគុណ»។


តាមរយៈរូបភាពដែលបានបង្ហោះរួមជាមួយគ្នានោះ គេឃើញមានក្រុមប្រជាពលរដ្ឋជាច្រើននាក់បានប្រមូលផ្តុំគ្នានៅតំបន់ដីឡូត៍ ឬព្រៃមួយកន្លែង ដែលបង្កើតជាការសង្ស័យ និងការព្រួយបារម្ភអំពីសន្តិសុខ ឬសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាននោះ។


មហាជន និងប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ នឹងចុះត្រួតពិនិត្យ ស្រាវជ្រាវ និងមានវិធានការឆ្លើយតបចំពោះករណីនេះ ដើម្បីពង្រឹងសន្តិសុខ និងកែលម្អអាកប្បកិរិយាក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages