នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានអរគុណអង្គការUNESCO ដែលបានប្រកាសថ្កោលទោសលេីការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៨ ខែកក្កដា ២០២៦!
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការរង់ចាំស្វែងរកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលបានបំផ្លិចបំផ្លាញដោយទាហានសៀមឈ្លានពាននិងរំលោភបំពានច្បាប់អន្តរជាតិដោយឈរលេីហេតុផលជាលេសរាប់លានជំពូកក៏ដោយចុះ ឥឡូវនេះបានចាប់ផ្តេីមផ្តល់ក្តីសង្ឃឹមនិងទំនុកចិត្តលេីពិភពលោកមួយមានច្បាប់ទម្លាប់ទោះបីជាមានឥទ្ធិពលពហុមហាអំណាច ឬមហាអំណាចផ្តាច់មុខយ៉ាងណាក្តី ច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាពប្រសិនជាមនុស្សជាតិនាំគ្នាគោរពអនុវត្តន៍។
សៀមឈ្លានពានទាំងកំរោលនិយាយរួម និយាយដោយឡែកចំពោះប្រាសាទព្រះវិហារ ទាហានសៀម បានទម្លាក់គ្រាប់បែកMK82ពីយន្តហោះចំនួនជាច្រេីនគ្រាប់ បាញ់និងទម្លាក់សារធាតុគីមី បាញ់គ្រាប់បែកចង្កោមនិងគ្រាប់កាំភ្លេីងធំយ៉ាងសន្ធឹកសន្ធាប់មកលេីប្រាសាទព្រះវិហារ។
ផ្អែកលេីទិន្នន័យនៃលទ្ធផលស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌសៀមឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារនេះឃេីញថា៖ គ្រាន់តែលេីតួប្រាសាទនិងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះនិងមិនទាន់ផ្ទុះចំនួន៥០១កន្លែងដោយបានបង្កការខូច ខាតយ៉ាងធ្ងន់ធ្ងរបំផុតមានចំនួនជិត៦០០ទីតាំងលេីតួប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដ៏វិសេស វិសាលបំផុតនេះ។

























No comments:
Post a Comment