នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ជាមួយ ឯកឧត្តម មីលតុន ឌីក ប្រធានរដ្ឋសភាអូស្ត្រាលី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរ បានរំលឹកឡើងវិញអំពីជំនួបដ៏ផ្លែផ្កាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី និងបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាលស្តីពីការលើកកម្ពស់ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងអូស្រ្តាលី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួប ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ខាងមុខ។






No comments:
Post a Comment