www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Monday, August 10, 2026

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបំពេញកាតព្វកិច្ចធ្វើជំរឿនមន្ត្រីជាក់ស្តែងក្នុងក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប


(ភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញធ្វើជំរឿនមន្ត្រីជាក់ស្តែង ក្នុងក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)។

សូមជម្រាបថា ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូប ព្រមទាំងជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ធានាភាពត្រឹមត្រូវនៃទិន្នន័យធនធានមនុស្ស ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់ជាមូលដ្ឋានគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី សំដៅកសាងរដ្ឋបាលសាធារណៈទំនើប និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages