www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Sunday, July 12, 2026

ស្នងការនគរបាលខេត្តបាត់ដំបង ត្រៀមកម្លាំងចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 


ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦ នេះដោយសារស្ថានភាពធាតុអាកាស នៅមូលដ្ឋានស្រុកសំឡូត ខេត្តបាត់ដំបង ភ្លៀងបានធ្លាក់តាំងពីយប់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៦ រហូតមកដល់វេលាថ្មើរនេះ នៅមិនទាន់ឈប់ឡើយ ដែលស្ថានភាពនេះគឺបានបង្កឱ្យកើតមានជំនន់ទឹកភ្លៀងជាថ្មីទៀត ហើយទឹកបានហូរធ្លាក់យ៉ាងគំហុក ចុះមកផ្នែកខាងក្រោម រីឯផ្លូវធ្វើដំណើរខ្លះត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរបុក។


ក្នុងទិដ្ឋភាពនេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅដល់លោកអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកដែលស្ថិតក្នុងភូមិសាស្រ្តមានករណីខាងលើ ត្រៀមកម្លាំងនិងចល័តចុះជួយប្រជាពលរដ្ឋ នៅទីនោះករណីដែលគាត់ទទួលរងគ្រោះដោយធម្មជាតិ ដោយនាំមកកាន់ទីទួលសុវត្ថិភាព ក្នុងនោះត្រូវមានគ្រឿងបំពាក់មធ្យោបាយគ្រប់គ្រាន់ ក្នុងការជួយ រីឯកងកម្លាំងនៅបណ្តាស្រុកខាងក្រោមៗដែលនឹងទទួលរងនូវចរន្តទឹកនេះនិងកម្លាំងនគរបាលដែលប្រចាំការសម្រាប់ចេញអន្តរាគមន៍ពីស្នងការដ្ឋានត្រូវត្រៀមលក្ខណៈ មធ្យោបាយសម្ភារៈ ឱ្យបានគ្រប់គ្រាន់និងជាប់ជាប្រចាំ ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាន់ពេលវេលា៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages