✍️ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១ឆ្នាំពេញ នៃការចាកចេញដោយគ្មានថ្ងៃត្រឡប់របស់ បងប្រុស ព្រិន្ទបាលឯក សួន រ៉ោន (២៨ ឧសភា ២០២៥)។
មួយឆ្នាំកន្លងផុតទៅយ៉ាងលឿន ប៉ុន្តែការចងចាំ ភាពស្និទ្ធស្នាល និងគុណបំណាច់ដែលបងបានលះបង់ដើម្បីបំពេញភារកិច្ចជូនជាតិ និងប្រជាជន មិនដែលរលុបបាត់ពីដួងចិត្តរបស់ពួកយើងខ្ញុំឡើយ។ បងបានបំពេញតួនាទីជាកូនប្រុសដ៏ល្អ ជាមិត្តរួមអាវុធជាមួយយុទ្ធមិត្តរបស់បងនៅលើសមរភូមិដ៏គួរឱ្យគោរព និងជាវីរជនដ៏ក្លាហានរហូតដល់ដង្ហើមចុងក្រោយ។
ខ្ញុំបាទ សុខ ប៊ុនសំណាង សូមឧទ្ទិសដ្ឋានសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បងប្រុស សួន រ៉ោន បានទៅកាន់ឋានបរមសុខ និងស្ងប់សុខជារៀងរហូត។ ក្នុងនាមខ្ញុំបាទដែលជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងសមាជិកប្រតិភូ របស់ខ្ញុំទាំងអស់តែងតែនឹក រំលឹក និងចងចាំបងជានិច្ច!







No comments:
Post a Comment