www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Thursday, February 26, 2026

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ដុំ មានទម្ងន់ជាង ៤គីឡូ

ស្ទឹងត្រែង: ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ កម្លាំងជំនាញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ឆ្លងដែនពី ប្រទេសឡាវមកប្រទេសកម្ពុជា ប្រព្រឹត្តនៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ នាក់១- ឈ្មោះ ខឿន ឡុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ស្រុកសេសាន ខេត្តស្ទឹងត្រែង២- ឈ្មោះ នៅ វិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងរថយន្ត ទីលំនៅបច្ចុប្បន្នស្រុកស្នូល ខេត្តក្រចេះ៣- ឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងឡាន ទីលំនៅបច្ចុប្បន្ន ស្រុកស្នូល ខេត្តក្រចេះ។

វត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ដុំ មានទម្ងន់សរុប ៤គីឡូ និង ៩៣២.៩៩ក្រាម។

មធ្យោបាយ និងសម្ភារៈចាប់យករួមមាន ទូរស័ព្ទដៃ ០៤ គ្រឿង ម៉ូតូ ម៉ាក Wave ចំនួន ០១ គ្រឿង (ចាស់) រថយន្ត ០១គ្រឿង

សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ នៅ វិសិទ្ធ មានដីកា ចាប់ខ្លួនចំនួន ៣ ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះ ដីកា ចាប់ខ្លួនចំនួន ២ ចេញដោយ សាលាដំបូងខេត្តក្រចេះ និងដីកា ចាប់ខ្លួនចំនួន ១ ចេញដោយ សាលាដំបូងខេត្តមណ្ឌលគិរី ។

កម្លាំងជំនាញកំពុងបន្ត ស្រាវជ្រាវស៊ើបអង្កេត រកបក្សពួក និងមេក្លោងដែលនៅសេសសល់ក្នុងករណីនេះ និងបន្តនីតិវិធីទៅតុលាការ។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages