www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Sunday, February 8, 2026

តុលាការឃុំខ្លួន ចាងហ្វាងកាសែត HVNN នៅខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម វណ្ណា មានតួនាទីជាចាងហ្វាងកាសែត HVNN

ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគា ដោយចោទប្រកាន់ពីបទ «ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទ ស្តាប់ឮ ថតពាក្យសម្ងាត់ឯកជន»។

ការឃុំខ្លួននេះធ្វើឡើង បន្ទាប់ពីអ្នកសារព័ត៌មាន រូបនេះ ចុះផ្សាយព័ត៌មានពាក់ព័ន្ធ ជនជាតិបរទេស ៤ទៅ៥នាក់រងនូវអំពើហឹង្សា ពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត

ដែលគេដឹងថា? ជាអ្នកបម្រើការងារ នៅក្នុងបរិវេនអាគារបិទខ្ទប់ជាអាថ៍កំបាំង នៅខាងក្រោយបន្ទាយ PM ក្រុងប៉ោយប៉ែត។

សូមជម្រាបថា? ការចាប់និងឃុំខ្លួន អ្នកសារព័ត៌មានខាងលើ ដោយអាជ្ញាធរ ខេត្តបន្ទាយមានជ័យ អង្គការនិងសមាគមអ្នកសារព័ត៌មាន បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយស្នើឱ្យរដ្ឋបាលកម្ពុជា ពិនិត្យនិងវាយតម្លៃឡើងវិញចំពោះបញ្ហាទាំងនេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages