បច្ចុប្បន្នសៀមមិនទាន់ចូលជាសមាជិកពេញលេញរបស់ក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump នៅឡើយទេ ការចូលរួមកិច្ចប្រជុំនៅថ្ងៃទី១៩ ខែកុម្ភៈសៀមគ្រាន់តែដើរតួជាអ្នកសង្កេតការណ៍ អង្គុយស្តាប់ និងឆ្លើយ គ្មានសិទ្ធិឡើងលើវេទិកាបញ្ចេញមតិផ្តេសផ្តាសទេ ខុសពីកម្ពុជាក្នុងនាមជាសមាជិកស្ថាបនិក អាចឡើងសម្តែងឆន្ទៈផ្ទាល់ខ្លួន ស្នើសុំរបៀបវារៈកាទូតដើម្បីស្វែងរកដំណោះស្រាយទាក់ទងទៅនឹងបញ្ហាព្រំដែន។
តាមរយៈសេចក្តីថ្លែងការណ៍ឯកតោភាគីកម្ពុជានឹងព្រលះចំៗទៅលើសៀមជុំវិញការរំលោភបទឈប់បាញ់ ប្រើប្រាស់ ទូរកុងតឺន័រ ដាក់ពង្រាយបន្លាលួសលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងការប្រពឹត្តអំពើអមនុស្សធម៌បំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចទ្រព្យសម្បត្តិរបស់ជនសុីវិល។
ក្នុងកិច្ចប្រជុំនេះថៃគឺជាតួអង្គចុងចោទ (Defendant) ដែលកម្ពុជាបកអាក្រាតការពិតទាមទាររកយុត្តិធម៌នៅក្នុងចំណោមចៅក្រម និងតុលាការ ទោះចង់មិនចង់ថៃត្រូវតែទាល់តម្រិះទទួលយកការអាម៉ាសពីអំពើឈ្លានពានរបស់ខ្លួន។ ចំពោះការសម្រេចចិត្តថាសៀមគួរទៅចូលរួមឬអត់ គឺជាបញ្ហាឈឺក្បាលរបស់រដ្ឋាភិបាលសៀម ព្រោះបើទៅនឹងខ្មាសគេ តែបើអត់ ទំនាក់ទំនងកាទូតជាមួយអាមេរិកនឹងធ្លាក់ចុះ ក្លាយជាប្រទេសឯកោនិយម៕

No comments:
Post a Comment