www.k-nkcnews.com.kh / ចាង​ ហ្វាង ការផ្សាយ ៖ លោក​ សុខ ប៊ុនសំណាង / ទីស្នាក់ការ កណ្តាល ៖ ផ្ទះ២២៣៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ / ទំនាក់ទំនង Tele: 010 511 765 ....

Breaking

Thursday, February 5, 2026

អ្នកសារព័ត៌មានជាតិមកពី ១២ អង្គភាព បានចុះទៅយកព័ត៌មានពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ


ក្រុមអ្នកសារព័ត៌មានជាតិមកពី ១២ អង្គភាព ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅយកព័ត៌មានពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ។ យោធាកម្ពុជានៅជួរមុខបានឱ្យដឹងថា ទូកុងតឺន័រក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន។ ការដាក់ទូរកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស។ កម្ពុជាបានធ្វើការតវ៉ាចំពោះសកម្មភាពនៃការឈ្លានពាន និងការរំលោភបំពានពីសំណាក់យោធាថៃ។  

ប្រភពពី # ឯកឧត្តមរដ្ឋមន្ត្រី នេត ភក្រ្តា







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages