នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកសារព័ត៌មាន ២រូប ដែលត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើ កិច្ចសន្យាអប់រំ និងថតបង្ហោះឃ្លីប Video សុំអភ័យទោស លោក ភួន ឈីម អភិបាលស្រុកបាទី និង លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នគរបាលស្រុកបាទី ដែលអង្គភាពសារព័ត៌មានរបស់ខ្លួន បានផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ប៉ះពាល់ដល់កិត្តិយស និងសេចក្ដី ថ្លៃថ្នូរ របស់ បុគ្គលសាធារណៈ ។
អ្នកសារព័ត៌មានដែលត្រូវបានធ្វើការដោះលែងមានឈ្មោះ ៖
១/ ឈ្មោះ ព្រហ្ម សុផៃ មានអាសយដ្ឋាននៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ តួនាទី ភ្នាក់ងារសារព័ត៌មាន កោះសន្តិភាព និងជាចាងហ្វាងការផ្សាយគេហទំព័រ ពេញចិត្តមេឌា ។
២/ ឈ្មោះ ស៊ាង ប៊ុនសុង អាសយដ្ឋានសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ តួនាទី ចាងហ្វាងការផ្សាយគេហទំព័រ Sunday TVonline ។
សូមចូលរួមអបអរសាទរបងប្អូនអ្នកព័ត៌មានយើងដែលមានសេរីភាពឡើងវិញ


No comments:
Post a Comment