www.k-nkcnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 29, 2026

អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ

          

(Cebu ហ្វីលីពីន)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានមិនបានទទួលស្គាល់ការបោះឆ្នោតសកល ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដែលជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ានដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះគឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ាដែលកំពុង ខ្នះខ្នែងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ប្លុកអាស៊ានដែលមានសមាជិក១១ប្រទេសក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធទទួលស្គាល់របបសឹកចាប់តាំងពីយោធាធ្វើរដ្ឋប្រហារបណ្ដេញ រដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។ រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។

នៅពេលត្រូវបានសាកសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើប្លុកអាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេឬ? រដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រី Theresa Lazaro បានឆ្លើយថា «ពិតណាស់ក្នុងពេលនេះ អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ»។ លោកស្រីបន្តថាអាស៊ានក៏មិនបានទទួលស្គាល់ដំណាក់កាលទី៣នៃការបោះឆ្នោតដែលបានរៀបចំឡើងនៅ មីយ៉ាន់ម៉ានោះដែរ។

លោកស្រី Lazaro មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមថាតើមានអ្វីដែលអាចកែប្រែគោលជំហររបស់អាស៊ានបានឬក៏យ៉ាងណានោះទេ? លោកស្រីថ្លែងបែបនេះនៅបន្ទាប់ពីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុង Cebu កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages